អ្នក Single មានសង្ឃឹមហើយ! ម្យ៉ាងដែរនៅជប៉ុន អ្នកអត់គូដោយគ្រាន់តែដាក់លុយយកកំប៉ុងនៅតាមទីសាធារណៈ រួចណាត់ជួបញាំបាយជាការស្រេច…

0
107

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជប៉ុន៖ នៅតាមបណ្តាប្រទេសមួយចំនួនគេបានប្រើប្រាស់វិធីផ្សេងៗគ្នាដើម្បីជួយឲ្យអ្នកអាចរកគូស្នេហ៍ពិតបានឆាប់រហ័ស ដូចជាការប្រើប្រាស់កម្មវិធីណាត់ជួបក្នុងទូរស័ព្ទដៃ ចុះឈ្មោះតាមរយៈគេហទំព័រ ចូលរួមពិធីជប់លៀងសម្រាប់ស្វែងរកគូស្នេហ៍ ឬទាក់ទងទៅកាន់ភា្នក់ងារផ្គូផ្គងគូស្នេហ៍ឲ្យគេជួយរកឲ្យតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់នៅក្នុងប្រទេសជប៉ុនឯណោះវិញមានវិធីស្វែងរកគូស្នហ៍ថ្មីមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេអាចទៅរកដៃគូជីវិតនៅតាមម៉ាស៊ីនលក់ភេសជ្ជៈចល័តនៅតាមទីសាធារណៈបាន ដូចដែលលោកអ្នកទៅទិញភេសជ្ជៈយកមកញ៉ាំអីចឹងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានរៀបរាប់អំពីដំណើរការក្នុងការស្វែងរកគូស្នេហ៍ខាងលើនេះថា មុនដំបូងអ្នកដែលមានបំណងចង់បានគូសេ្នហ៍ទាំង​២ភេទត្រូវទៅជួបភា្នក់ងារគ្រប់គ្រងម៉ាស៊ីនដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ហើយគេនឹងយកព័ត៌មានទាំងនោះទៅបិទភ្ជាប់លើកំប៉ុងនិងដាក់ក្នុងម៉ាស៊ីនតាមប្រភេទផ្សេងៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀតប្រសិនបើមានអ្នកណាចាប់អារម្មណ៍ចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ដែលមាននៅលើកំប៉ុងនោះ គេគ្រាន់តែដាក់ប្រាក់ចំនួន ៣,០០០ យេន (២៦ ដុល្លារ) ដើម្បីទទួលបានកំប៉ុងនោះនិងធ្វើការណាត់ជួបជាមួយម្ចាស់កំប៉ុង។ ការណាត់ជួបគឺជាការញ៉ាំអាហារពេលល្ងាចជាមួយគ្នាមានរយៈពេល ៣ម៉ោង និងត្រូវចំណាយប្រាក់ចំនួន ៩,០០០ យន់ (៧៨ ដុល្លារអាមេរិក)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការណាត់ជួបភាគីទាំងសងខាងអាចធ្វើការសម្រេចចិត្តបាន ថាតើពួកគេអាចបន្តទំនាក់ទំនងជាមួយគ្នាបានឬអត់? បើជជែកមិនត្រូវគ្នាទេពួកគេអាចបែកគ្នាក្រោយអាហារពេលល្ងាចបានបញ្ចប់ ហើយពួកគេមិនត្រូវចំណាយប្រាក់អ្វីបន្ថែមទៀតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើក្នុងករណីដែលពួកគេនិយាយត្រូវគ្នា និងយល់ចិត្តគ្នារហូតឈានដល់ការរៀបការជាមួយគ្នានោះ គឺពួកគេត្រូវផ្តល់ប្រាក់រង្វាន់ចំនួន ៣០០,០០០ យេន (២,៦០០ ដុល្លារ) បន្ថែមទៀតទៅកាន់ភា្នក់ងារដែលជាអ្នករៀបចំនាំឲ្យពួកគេបានជួបគ្នា៕ ដោយ៖ ខ្មែរណូត