តំរួតថៃចាប់ខ្លួនពលរដ្ឋខ្មែរ ៥៨នាក់ប្រគល់ឲ្យសមត្ថកិច្ចខ្មែរ ក្រោយពួកគាត់លបលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

0
50

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
-លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេ នាតូចការពារព្រំដែនគោកលេខ ៨១៩ សហ ការទប់ស្កាត់ប្រជាពលរដ្ឋលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ៥៨ នាក់ ៖
———-
-នៅព្រឹកថ្ងៃ សៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០ ២១ វេលា ម៉ោង០៤ និង០០នាទីទៀបភ្លឺ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ បានដឹក នាំកម្លាំងសហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាប​ទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុង ប្រទេ​ស​ថៃដោយខុសច្បាប់បានចំនួន ៥៨នាក់ ក្នុងនោះ​មានស្រី្តចំនួន ៣៦នាក់និងកុមារចំនួន០៥​នាក់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបង្រ្កាបទប់ស្កាត់បានភ្លាមៗសមត្ថកិច្ចថៃបានបញ្ជូនពួកគាត់ទាំងចំនួន៥៨នាក់នេះ ប្រគល់មកឱ្យសមត្ថកិច្ចរបស់កម្ពុជាវិញនៅវេលាព្រឹកនេះ។

នៅពេលបន្ទាប់នេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការ​សាកសួរស្រាវជ្រាវដើម្បីស្វែងរកប្រភពមេខ្យ​ល់​ដែលដឹកនាំពួកគាត់លបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីអនុវត្តតាមច្បាប់បន្តទៀត៕ ស្នងការនគបាលខេត្តបាត់ដំបង