លោកតា​ចំណាស់​ម្នាក់ បាន​ដេកស្លា.ប់​ក្នុង​ថ្លុ.កឈា.ម​យ៉ាង​អាណោចអាធ័ម ដោយ​ជន​មិន​ស្គាល់មុខ​កាប់​ជាច្រើន​កាំបិត​ឡើងសុះសាច់ តែសមត្ថកិច្ចសង្ស័យប្រពន្ធព្រោះតែ…

0
89

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោកតា​ចំណាស់​ម្នាក់ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ដោយ​ជន​មិន​ស្គាល់មុខ​កាប់​ជាច្រើន​កាំបិត​ស្ទើរ​សព្វ​ផ្នែក​ខាងក្រោយ នៃ​ខ្លួនប្រាណបង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ២និង​៣០​​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ដីចម្ការ​មួយកន្លែង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះមានឈ្មោះ អាត់ សូត្រ អាយុ​៧១​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ស្រុក​ពញ្ញាឭ ខេត្ត​កណ្តាល ។ បច្ចុប្បន្ន​ជនរងគ្រោះ ស្នាក់​នៅតែ​២​នាក់ស្ត្រី​ជា​ប្រពន្ធមានឈ្មោះ ណាត នី អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​ដើរ​បេះ​ផ្កាម្លិះ​អោយគេ ។ ចំណង​ប្តី​ប្រពន្ធ​អ្នក​ទាំង​២ គឺ​រួម​រស់នៅ​ជាមួយគ្នា​ប្រមាណ​១២​ឆ្នាំ​កន្លង​ទៅហើយ ដោយ​ពុំមាន​ការរៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី ឬ​ច្បាប់ទម្លាប់​ឡើយ ហើយ​ជីវិត​គូរ​របស់​អ្នក​ទាំង​២ ក៏​ពុំ​មានកូន​នោះដែរ ។ ស្ត្រី​ជា​ប្រពន្ធធ្លាប់មាន​ប្តី​ដើម មានកូន​២​នាក់ ។ ឯ​បុរស​ជា​ប្តីធ្លាប់មាន​ប្រពន្ធ​ដើមមានកូន​៥​នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ការរៀប​រាប់របស់​ស្ត្រី​ជា​ប្រពន្ធបានអោយដឹងថា នៅវេលា​មុន​ម៉ោង​កើតហេតុ នាង​បាន​សម្រាក​នៅ​ខាងក្នុង​ផ្ទះ តាំងពី​ក្បាល​ព្រលប់​ម៉ោង​៧​យប់​មក​ម្លេះ ។ លុះដល់​ម៉ោង​កើតហេតុ ខណៈ​បុរស​ជា​ប្តី​សម្រាកនៅ​ខាងក្រៅ ក៏​ស្រាប់​តែមាន​លឺ​សម្លេង​ប្រទូស្តសារាយ​គ្នា ។ មិនបាន​ប៉ុន្មាន នាង​ក៏​ចេញមក​មើល ក៏​ឃើញ​មាន​ស្រមោល​មនុស្ស​ប្រុស​ម្នាក់រត់​ចេញពីផ្ទះ​នាង ហើយ​រត់​ចូលទៅ​មាត់​ស្រះ​ទឹក​នៅក្បែរនោះ ។ ភ្លាមនោះ នាង​មិនបាន​ដេញតាម​ឡើយដោយ​ចូលទៅ​បើក​មុង​មើល ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​ដេក​ក្នុង​ថ្លុកឈាមនៅលើ​គ្រែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដ្រីជាប្រពន្ធ​បន្តថា ដោយ​ផ្ទះ​នាង​នៅ​ដាច់ស្រយាល​នៅ​ខាងក្នុង​តែឯង នាង​ក៏បាន​រត់ឡើង​មកលើ​ផ្លូវ​ធំ ដើម្បី​រក​គេឯង​អោយជួយ ដោយ​សភាព​ភ័យ​ស្លន់ស្លោរ និង​យំ​ស្រែក​ផង ។ ពេលនោះ ក៏​ជួប​ជាមួយ​អ្នក​បង់​ត្រី​ម្នាក់ក៏បាន​សុំ​អោយគេ​ទៅ​ជួយ​មើល ហើយ​បុរស​ជា​អ្នក​បង់​ត្រី ក៏​ទាក់ទង​ទៅកាន់​ប្រជា​ការពារ​សង្កាត់​អោយ​ចុះទៅ​ជួយ​មើល​ដល់ផ្ទះ​តែម្តង លុះ​ពេលទៅដល់ទើប​ដឹងថា បុរស​ជា​ប្តី​បាន​ស្លាប់​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ដឹងថាជនរងគ្រោះ​បាន​ស្លាប់​ហើយ​នោះ បុរស​ជា​ប្រជា​ការពារក៏​រាយការណ៍​បន្ត ទៅកាន់​នគរបាល​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍​ពិនិត្យ ។ ដោយ​ទទួលបាន​ព័ត៌មាន​ហើយ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ នគរបាល​ខណ្ឌ និង​កម្លាំង​កងរាជអាវុធហត្ថ ពិសេស​នគរបាល​ផ្នែក​កោសល្យ​វិ​ច័យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ តាំងពី​វេលាយប់​កើតហេតុដើម្បី​ពិនិត្យ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅទទួល​ផែន​យុត្តិធម៌ លោក​វរសេនីយ៍ទោ វុ​ឌ្ឍ ផូ​សារ​វ័​ន្ត បាន​ប្រាប់​អោយដឹងថា បន្ទាប់ពី​ការចុះពិនិត្យ​ជាក់ស្តែងនៅ​ជុំវិញ​កន្លែងកើតហេតុក៏ដូចជា បាន​សាក​សួរនាំ​លើ​ស្ត្រី​ជា​ប្រពន្ធ​រួចមក សមត្ថកិច្ច​សម្រេច​ធ្វើការ​នាំខ្លួន​នាង​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ជា​បណ្តោះអាសន្ន ដើម្បី​សាកសួរ​នាំ​បន្តទៀត ដោយ​ក្នុងនោះដែរ លោក​អធិការរង​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យ​លើ​ស្ត្រី​ជា​ប្រពន្ធ ថា​អាចមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុរស​ជា​ប្តី ។ ប៉ុន្តែ​យ៉ាងណាមិញ​នោះ សមត្ថ​កិច្ច​មិនទាន់​កំណត់​បាន​១០០​ភាគរយ ថា​នាង​ជា​អ្នកប្រព្រឹត្តិ​មែន ឬ​យ៉ាងណា​ឡើយ រង់ចាំ​សមត្ថកិច្ច​បន្ត​ការសាកសួរអោយបាន​ច្បាស់លាស់​១០០​ភាគរយតាម​នីតិវិធី​បន្តទៀត​សិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ករណី​ឃាតកម្ម​ដដែល​នេះក៏​ពុំទាន់​ដឹងថា អាច​នឹងមាន​ជន​ទី​៣ ជា​អ្នក​សម្លាប់​លោកតា​ចំណាស់​ខាង​លើ ឬ​យ៉ាងណា​នៅឡើយ​ដែរ រង់ចាំ​សមត្ថកិច្ច​ជំនាញបើក​ការស្រាវជ្រាវ​អោយបាន​ល្អិតល្អន់​បន្តទៀត​សិន ។

សូមបញ្ជាក់ថា សព​ជនរងគ្រោះ គឺ​ត្រូវ​ជនសង្ស័យ​កាប់​ផ្នែក​ខ្នងជាច្រើន​កាំបិត​ ពិសេស​គឺមាន​ស្នាម​កាប់​ត្រូវ​នឹងកញ្ចឹង ​ក មួយ​កាំបិត​យ៉ាងជ្រៅ​ផងដែរ បណ្តាលអោយ​ជនរងគ្រោះ ហូរឈាម​ច្រើន​ដល់​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​វិ​ច័យ​លើ​សាកសព​រួចមក សព​ត្រូវបាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធចុង នៅជាប់​ក្នុងការ​សាកសួរ​នៅឡើយ ដោយ​មិនទាន់​ដឹងថា អាច​នឹងមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់ ឬ​អត់​នៅ​ឡើយ​នោះទេ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ខាងលើនេះ បើតាម​ការអោយដឹង​ពី​អ្នកភូមិ​ក្បែរ​តំបន់​អោយដឹងថា លោកតា​ខាងលើ ជា​មនុស្ស​ចំណាស់​ហើយ​ស្លូតបូត មិនដែល​មាន​ចេះ​មានទំនាស់​ឈ្លោះទាស់ទែង​ជាមួយ​ន​ណារ​ឡើយ ។ អ្នកភូមិ​បន្តថា បច្ចុប្បន្ននេះ គាត់​ក៏​ពុំមែន​ជា​មនុស្ស​មានទ្រព្យ​ធន​អី​ឡើយ គឺ​ដើរ​បេះ​បន្លែ​ត្រកួន​លក់ តិចតួច​គ្រាន់​លក់ដូរ​ជា​ថ្នូរ​នឹង​ប្រាក់​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ ដល់ពេល​មាន​គេ​សម្លាប់​គាត់​បែប​ហ្នឹង មិន​ដឹងថា អ្នក​ដែល​សម្លាប់គេ​ប៉ង​យក​អ្វី​ពី​គាត់​ឡើយ ហើយក៏​មិនដឹងថា បុគ្គល​នោះ​ជាន​ណា​រដែរ ៕ អត្ថបទ៖ kampucheathmey