បុរស់ខ្លាំងកូរ៉េខាងជើង លោកគីមជុងអ៊ុន ត្រូវបានគេសង្ស័យថាទៅរស់នៅពួនក្រោមដី បន្ទាប់ពីការស្លាប់មេដឹកនាំកំពូលរបស់អុីរ៉ង់ ដោយយន្ថហោះគ្មានមនុស្សបើករបស់អាមេរិច

0
934

 

ចាប់តាំងពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៩មកគេមិនឃើញមុខលោកគីមជុងអ៊ុនជាសាធារណៈទៀតនោះទេ ហើយចាប់ពីថ្ងៃទី៣មករាមកក៏មានដំណឹងសង្ស័យថាលោកគីមជុងអ៊ុនបានទៅពួននៅក្រោមដី។នេះជាការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើងChosunlibo ។

ថ្ងៃទី៣១ធ្នូគឺជាថ្ងៃចុងក្រោយនៃការប្រជុំវិសាមញ្ញនៃគណៈកម្មាថិការមជ្ឈឹមបក្សពលករកូរ៉េខាងជើង។កាសែតរដ្ឋរាយការណ៍ថាវាជាសប្ដាហ៍ចុងក្រោយបង្អស់ដែលលោកគីមប្រារពពិធីនៅក្នុងរាជវង្សសាន់នៃក្រុងព្យុងយ៉ាងមានម៉ុងនៃស្ថាបនិកប្រទេសកូរ៉េខាងជើងគឺលោកគីមស៊ុងអ៊ីលនិងលោកឪពុកគីមជុងអ៊ីលក៏ប៉ុន្ដែគេមិនអាចទម្លាយរូបភាពបួងសួងរបស់លោកបាននោះទេ។ក៏ប៉ុន្ដែនៅថ្ងៃទី៣មករាកាសែតអន្ដរជាតិជាច្រើនដែលតាមដានព្រឹត្តិការណ៍នៅអ៊ីរ៉ង់នៃការធ្វើឃាតរបស់អាមេរិកទៅលើមេទ័ពអ៊ីរ៉ង់មិនបានចាប់អារម្មណ៍លើមេដឹកនាំនេះទេតែគេចាំបានថាបុរសខ្លាំងកូរ៉េខាងជើងដែលមានបំណងជូនកាដូធំមួយដល់លោកត្រាំក្នុងឱកាសគ្រិស្ដសករាជបែរជស្ងាត់មាត់ឆឹង ហើយសារព័ត៌មានកូរ៉េខាងជើងខាងលើបានចុះផ្សាយថាគេសង្ស័យថាគាត់ប្រហែលជាទៅនៅក្រោមដីដែលជាកន្លែងរស់នៅសម្ងាត់របស់គ្រួសារត្រកូលអ៊ីន។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនោះមានសេចក្ដីរាយការណ៍ថាលោកគីមបានគម្រាមពីការរំលាយចោលអវុធនុយក្លេអ៊ែរតែលោកប្ដេជ្ញាប្រឈមនឹងសហរដ្ឋអាមេរិកតាមគោលនយោបាយអារិភាពដែលអាចកាត់បន្ថយបាន។តែលោកប្រធានាធិបតីបានសើចចំអកម្ដងរួចទៅហើយចំពោះការប៉ងឱ្យកាដូរបស់គីមហើយក្រោយតែបួនថ្ងៃទីមហាសោកដនារបស់អ៊ីរ៉ង់ចំពោះការស្លាប់មេយោធាកំពូលមួយរូបបានអង្រួនពិភពលោកជាខ្លាំងព្រោះអាមេរិកបានបាញ់ចំគោលដៅតាមរយៈដ្រូនពិឃាតមកក្នុងរថយន្ដរបស់មេទ័ពនោះនិងរថយន្ដក្បួនដទៃត្រង់បំផុត។

បើតាមរឿងរ៉ាវប្រវត្តិសាស្រ្ដរបស់កូរ៉េខាងជើងគឺកាលដែលអាមេរិកលុកលុយចូលទឹកដីអាហ្កានីស្ថានក្នុងឆ្នាំ២០០១ និង ចូលទឹកដីអ៊ីរ៉ាក់ឆ្នាំ២០០៣ លោកគីមជីមអ៊ីលដែលជាឪពុកបុរសខ្លាំងគីមជុងអ៊ុនបានបាត់ខ្លួនជាសាធារណៈអស់រយៈពេលមួយទៅពីរខែផងដែរ។ដោយឡែកចំពោះករណីការធ្វើឃាតលើរូបលោកសូឡៃម៉ាំនី ក្រុងព្យុងយ៉ាងមិនឆ្លើយតបនឹងសំណួរណាទាំងអស់គ្រាន់តែថាគេអាចដឹងបានថាលោកត្រាំចង់ឈ្នះការបោះឆ្នោតចុងឆ្នាំនេះទៀតម្ដង។ប៉ុន្ដែប្រធានអនុគណៈកម្មាការការរីកសាយអាវុធរបស់នាយកដ្ឋានសភាអាមេរិកលោកAmi Beraប្រាប់វីអូអាថាសហរដ្ឋអាមេរិកពិចារណាដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុងព្យុងយ៉ាំងបើកូរ៉ែខាងជើងបន្ដសាកល្បងអាវុធនុយក្លេអ៊ែរទៀតនោះហើយលោកនឹងជម្រុញឱ្យត្រាំចូលរួមសមយុទ្ធពេញទំហឹងនឹងកូរ៉េខាងជើង។

ពេលនេះពិភពលោកក៏កំពុងសម្លឹងមើលបុរសខ្លាំងកូរ៉េខាងជើងថាតើតើកូរ៉េខាងជើងមានប្រតិកម្មយ៉ាងណានឹងការស្លាប់យ៉ាងផុយស្រួយដែលអាមេរិកធ្វើដាក់កំពូលប្រទេសដែលហ៊ានខ្លាំងនឹងខ្លួន។

ពេលនេះផងដែរគឺនៅថ្ងៃចន្ទនេះតែម្ដងយន្ដហោះចម្បាំងសហរដ្ឋអាមេរិកមានEP-3E និងRC-135Sបានហោះហើរជុំវិញឧបទ្វីបកូរ៉េចំពេលភាពតានតឹងនៃសន្ដិសុខអន្ដរជាតិកើតមានឡើង។

លោកគីមជុងអ៊ីនជាមេដឹកនាំវ័យក្មេងដែលជួបនឹងលោកដូណាល់ត្រាំញឹកជាងគេបំផុត។គឺបីពីរឆ្នាំចុងក្រោយលោកជួបគ្នាបានដល់ទៅបីដងនៅបីទីតាំងផ្សេងគ្នាគឺសិង្ហបុរី វៀតណាមនិងនៅកូរ៉េខាងជើងក្នុងតំបន់គ្មានកងទ័ព។ពួកគេបានជជែកគ្នាហើយសន្យានេះសន្យានោះជាឱឡារិកតែកិច្ចព្រមព្រៀងអស់ទាំងនោះក៏ត្រូវបានគេផ្ទៀងផ្ទាត់ថាគ្មានសម្រេចបានលទ្ធផលអ្វីមួយនោះទេរបបផ្ដាច់ការរបស់កូរ៉េខាងជើងដែលគម្រាមសន្ដិសុខតំបន់នៅតែអាចមានថ្នូររស់បានដដែល៕ ប្រភព wmc