បុរសអ្នកបើកបររថយន្តម៉ាកតាកូម៉ាមួយគ្រឿង បើកបរមិនមើលភ្លើងស្តុបក្រហម គេឈប់គ្រប់គ្នា គាត់មិនឈប់ជ្រុលបុករះឡានទំនើប ៣គ្រឿង សំខាន់រថយន្ថ រ៉ូលរ៉យ មួយគ្រឿងដែរ

0
670

ភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តម៉ាកតាកូម៉ាមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នសង្ស័យភ្លេចមើលភ្លើងស្ដុប ខណៈគេឈប់គ្រប់គ្នាខ្លួនឯងមិនព្រមឈប់ ក៏ជ្រុលចង្កូតទៅបុករះរថយន្តចំនួន៣គ្រឿងជាបន្ដបន្ទាប់គ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្នុងនោះក៏មានរថយន្ដថ្លៃម៉ាករ៉ូល រ៉យ១គ្រឿងផងដែរ បង្កឡើងកាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថី ព្រះមុន្នីវង្សកែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបចំនួន៣គ្រឿង ទី១ ម៉ាកRolls Royce ghost តម្លៃរាប់មុឺនដុល្លាពាក់ស្លាកលេខ ភ្នំពេញ 2BC-1119 ទី២ ម៉ាកឡង់គ្រីស័រ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-4666 និង ទី៣ ម៉ាកសុច្សសុីស NX200t ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1699 រថយន្តទាំង៣គ្រឿងធ្វើដំណើតាមបណ្តោយមហាវិថី ព្រះមុន្នីវង្សទិសដៅពីជើងទៅត្បួងស្របទិស គ្នាពេលមកដល់កន្លែងកើតហេតុរថយន្តទាំង៣គ្រឿងក៏បានឈប់ស្តុប ហើយខណៈពេលកំពុងឈប់ស្រាប់តែមានបុរសម្នាក់បើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតា TACOMA ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0283 ធ្វើដំណើតាមបណ្តោយ មហាវិថី ព្រះមុន្នីវង្សទិសដៅពីជើងទៅត្បួងស្របទិសគ្នា ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករៈពីក្រោយរថយន្តទាំង៣គ្រឿងដោយរថយន្តនីមួយៗរងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា បានចុះមកដល់ភ្លាមរួច ទាក់ទងទៅជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តទាំង៤គ្រឿងទៅរក្សារទុក នូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននរគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕PN