រន្ធត់ណាស់! ស្ត្រី២នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ទៅបុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាលឲស្លា.ម់ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួ.សធ្ង.ន់…(មានវីដេអូ)

0
76

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ទៀត​រងរបួ.ស​ធ្ង.ន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ទៅបុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ ទី​៧ ខែឧសភា ឆ្នាំ​២០២១ ត្រង់ចំណុច​ខាងជើង​ប្រមាណ​២០០​ម៉ែត្រ​ពី​ស្ពាន​ទី​២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហែម ម៉ាច ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា និង​ស្ត្រី​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​បាន​រងរបួ.ស​ធ្ង.ន់​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក YAMAHA Filano ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1HO-7007 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6A ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ដួល​បណ្តាល​ឲ្យ​ផ្លោ.ង​ស្ត្រី​ម្នាក់ ដែល​អង្គុយ​ពីក្រោយ​បោក​ទៅនឹង​បង្គោល​ភ្លើង​ស្លា.ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកឯ​ស្ត្រី​ម្នាក់ទៀត ជា​អ្នក​ឌុប​រងរបួ.ស​ធ្ង.ន់ ត្រូវបាន​ប្រជាពលរដ្ឋ​ទំនាក់ទំនង ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ធ្វើលិខិត​ប្រគល់​សព​និង​ម៉ូតូ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ អត្ថបទ ថ្មីឡូត


សូមទស្សនាវីដេអូខាងក្រោម៖