សាហាវណាស់! ស្ត្រីដៃឆៅម្នាក់ ខឹងប្ដី បានយកសាំងមកចា.ក់លើប្ដីប៉ុនប៉ង​ដុ.ត​ស.ម្លា.ប់ ខណៈប្ដីខ្លួនដេកលក់ ហើយឆេះរលា.ក ដល់កូន២នាក់

0
103

ខេត្តសៀមរាប​៖កាលពី​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​បាន​ចាក់​សាំង ដុត​ប៉ុនប៉ង​ស.ម្លា.ប់​ប្តី បណ្តាល​ឲ្យ​រងរបួស ដល់​កូន ២ នាក់​ទៀត​។ សមត្ថកិច្ច បានសម្រេច​កសាង​សំណុំរឿង បញ្ជូន​ស្ត្រី​នោះ ទៅ​តុលាការ ពីបទ​ហឹ​.ង្សា​រដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ​។​

​ស្ត្រីជនសង្សយ័​ឈ្មោះ ឡូញ សាន្ត បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា រូបគេ និង​ជនរងគ្រោះ ពិតជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ដែល​តែងតែ​មានទំនាស់​ពាក្យសំដី និង​ផ្ទុះ​អំពើហិ.ង្សា ក្នុង​គ្រួសារ​ជា​ញឹកញាប់ ជាក់ស្ដែង នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ប្ដី​របស់ខ្លួន បាន​ផឹកស្រា​ស្រវឹង ហើយ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ស.ម្លា.ប់​មាន់​ចោល​អស់​ចំនួន ៤​ក្បាល​។

ពេល​ឃើញ​ដូច្នោះ ខ្លួន​បាន​ស្ដីបន្ទោស ធ្វើឱ្យ​ប្ដី​ខឹង ហើយ​ស្ទុះ​មក​ធា ក់ខ្លួន​ចំ​ចង្កេះ​ចំនួន ២​ជើង បណ្ដាលឱ្យ​ដួល លុះ​វេលា​ម៉ោង​ប្រមាណ ២ រសៀល​ថ្ងៃ​ដដែល ខណៈ​ប្ដី កំពុង​ដេក​លង់លក់ ក្នុង​ខ្ទម​ចាំចំការ ខ្លួន​បាន​យក​សាំង​ចាក់​ស្រោច ទៅលើ ហើយ​ដុត​តែម្ដង បណ្ដាល​ឲ្យ​ឆាបឆេះ​រលាក​ពេញ​ខ្លួន និង​កូនស្រី ២ នាក់ ក៏​រងរបួស​ដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ មាន​ហេតុការណ៍​មួយ ដែល​ប្រពន្ធ បាន​លួច​យក​សាំង​ចាក់​លើ​ប្តី ប៉ុនប៉ង​ដុ.ត​ស.ម្លា.ប់ខ្លួន ស្ថិតនៅ​ដីចំការ ស្ថិត​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ជា​ទម្ងន់ និង​កូន ២​នាក់ រលាកភ្លើង​ពេញ​ខ្លួន​។

ហេតុការណ៍​នោះ ក៏​បណ្តាល​ឲ្យ​ផ្ទះស្លឹក​(​ខ្ទម​) ១​ខ្នង រួមទាំង​សម្ភារៈប្រើប្រាស់ ឆេះ​ខ្ទេចខ្ទី​។ ជនរងគ្រោះ ឈ្មោះ គង់ ឆាយ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ (​ប្តី​) របួសធ្ងន់ និង​កូនស្រី ២​នាក់ ម្នាក់​ឈ្មោះ ឆាយ ស្រី​មួយ អាយុ ៣​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ឆាយ ស្រី អាយុ ២​ឆ្នាំ (​រលាកភ្លើង​ពេញ​ខ្លួន​)​។

ចំណែក​ប្រពន្ធ ដែល​ចាក់​សាំង​ដុត​ប្តី​នោះ ឈ្មោះ ឡូញ សាន្ត អាយុ ២៦​ឆ្នាំ​។ គ្រួសារ​នេះ រស់នៅ​ផ្ទះស្លឹក (​ខ្ទម​) ក្នុង​ដីចំការ​មួយកន្លែង ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប្រហែល ៤ គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​ទាក់ទិន​ករណី​ខាងលើនេះ បើតាម​ការរៀបរាប់​ពី​ឈ្មោះ ឆាយ គង់​វង់ ភេទ​ប្រុស អាយុ ៦​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ បាន​ឲ្យ​ដឹងថា ម្តាយ​របស់ខ្លួន ពិតជា​អ្នកយក​សាំង​លួច​ចាក់​ដុ.ត​ប៉ុនប៉ង​ស.ម្លា.ប់​ឪពុក​ប្រាកដ​មែន​។ ព្រោះ​ក្នុង​ចន្លោះ​ម៉ោង​ប្រមាណ ៩ ព្រឹក ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ មុន​កើតហេតុ​ឪពុកម្តាយ ទាំង ២​នាក់ មាន​ជ​ម្លាះ​ទាស់ទែង​គ្នា បែកផ្សែង ដែល​ជម្លោះ​របៀប​នោះ មិនមែន​តែ​ពេលនេះ​ទេ គឺ​ស្ទើរ​រាល់ថ្ងៃ​ទៅហើយ ដោយ​ពួកគាត់ រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​លំបាក រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ជាហេតុ​បណ្តាល​ឲ្យ​មាន​ភាព​រកាំរកូស​។

​កូនប្រុស​អាយុ ៦ ឆ្នាំ បន្តថា ពេលព្រឹក​ពួកគាត់​ឈ្លោះ​គ្នា​មួយ​ប្រ៉ា​វ រួច​ក៏​ស្ងប់​ស្តា​ត់ទៅ លុះដល់​ថ្ងៃរសៀល ខណ​:​ឪពុក កំពុង​ដេកលក់ ស្រាប់តែ​ម្តាយ បាន​លបលួច យក​សាំង ទៅ​ចាក់​ស្រោច​ពីលើ​ឪពុក និង​ដុត​ខ្លួន​ប៉ុនប៉ង​ស.ម្លា.ប់​តែម្តង​។ ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​ប្អូនៗ ២ នាក់ ដែល​កំពុង​ដេក​ក្បែរ​ឪពុក ក៏​រលាកភ្លើង​រងរបួស​ផងដែរ​។
ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅដល់ និង​មិនទាន់​បានធ្វើការ​ឃាត់ខ្លួន ស្ត្រី​ជា​ប្រពន្ធ ដែលជា​ជនបង្ក យកទៅ​សាកសួរ​នៅឡើយ​ទេ ដោយ​ទុក​ឲ្យ​នៅ​មើលថែ​ប្តី និង​កូន ដែល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​

សេចក្តីរាយការណ៍ ឲ្យ​ដឹងថា ក្រុមគ្រួសារ​មួយ​នេះ ពុំមាន​ញា​ត្តិ​សណ្តាន ឬ​អ្នកជិតខាង​នៅក្បែរ​នោះទេ ពួកគាត់​រស់នៅក្នុង​ក្នុង​ដីចំការ​មួយ ដាច់​ឆ្ងាយ​ពី​អ្នក​ស្រុកភូមិ ម្លោះ​ហើយ​ទើប​មានរឿង​អី​កើតឡើង គ្មាន​អ្នកណា​ជួយ​បាន​។ ពេលនេះ កូនប្រុស​ច្បង​ម្នាក់ អាយុ ៦ ឆ្នាំ ត្រូវបាន​លោក​មេឃុំ យកមក​ចិញ្ចឹម​បីបាច់​ថែរក្សា​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ម្តាយ​ឪពុក នឹង​ប្អូន​២ នាក់​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​៕ ប្រភព TNB