ហួសចិត្តនឹងព្រះចៅអធិការវត្តថៃមួយអង្គ បានលួចថតវីដេអូក្រោមសំពត់របស់សិស្សស្រី ហើយឆ្លើយដោះសារយ៉ាងឡូយថា ដើម្បីហ្វឹកហាត់ចិត្តបំបាត់កិលេស

0
130

ថៃ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានរាយការណ៍ថា មានអ្នកភូមិម្នាក់រស់នៅ ឃុំ Chom Pe ស្រុកChom Peh ខេត្ត Khon Ken បានប្តឹងលោកសង្ឃមួយអង្គ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់សិស្សសាលា។ លោកជាព្រះចៅអធិការវត្ត Samakhi Phathanaram បានលួចថតវីដេអូក្រោមសំពត់របស់សិស្សស្រីថ្នាក់ទី១០ ពេលកំពុងធ្វើបុណ្យនៅឯវត្ត។

សិស្សនារីម្នាក់ ក្នុងចំណោមសិស្សផ្សេងៗទៀត បានរៀបរាប់ពីហេតុការណ៍នោះថា៖ មានលោកសង្ឃមួយអង្គ បានដើរចូលមក ខណៈពេលដែលនាង និងមិត្តភក្តិកំពុងតែឲ្យចំណីត្រី លោកសង្ឃអង្គនោះបានប្រាប់ថា ការឱ្យចំណីត្រីគឺគ្មានប្រយោជន៍ទេ ហើយគាត់ក៏ណែនាំឱ្យនាង និងក្រុមមិត្តភក្តិ ចូលទៅបោសសំអាតខាងក្នុងចេតិយវិញ ដើម្បីទទួលបានបុណ្យកុសលច្រើន។

ពេលពួកគេកំពុងសំអាតកាកសំណល់ទាន ដល់ស្រក់ជាប់ទៅនឹងគែមស៊ីម៉ងត៍ លោកសង្ឈអង្គនោះប្រាប់ឱ្យពួកគេឈរញែកជើងឲ្យធំៗ ដើម្បីឱ្យមានលំនឹង ការពារមិនឱ្យដួល ពួកគេក៏ធ្វើតាម រហូតដល់ពួកគេចាប់ផ្តើមកត់សំគាល់ថា ហេតុអ្វីបានជាលោកសង្ឃនោះ កាន់ទូរស័ព្ទដើរតាមគេរហូតអញ្ចឹង? ក្រោយមកពួកគេក៏បានដឹងថាលោកសង្ឃនោះ បានយកទូរស័ព្ទមកថតក្រោមសំពត់របស់ពួកគេ បន្ទាប់មកនាងក៏បានប្រាប់រឿងនេះដល់ឪពុករបស់នាង។

ក្រោយពីទទួលដំណឹងនេះ ប៉ូលីសបានរកឃើញឃ្លីបវិដេអូមួយនៅក្នុងទូរស័ព្ទរបស់ព្រះសង្ឃនោះ ដែលក្នុងវិដេអូបានឃើញចលនាក្រវែងទៅ ក្រវែងមក និងមានរូបភាពមុខរបស់ព្រះសង្ឃ រួមជាមួយសកម្មភាពថតក្រោមសំពត់ របស់សិស្សនារីៗ យ៉ាងច្បាស់ ។

ឪពុកជនរងគ្រោះបាននិយាយថា គាត់ចង់អោយច្បាប់កាត់ទោសលោកសង្ឃអង្គនោះ អោយបានឆាប់បំផុត ដើម្បីកុំឱ្យគាត់មាន ឱកាសទៅធ្វើបែបនេះ ដាក់អ្នកដទៃទៀត ។ ចំណែកលោកសង្ឃអង្គនៅបាននិយាយថា គាត់ធ្វើបែបគឺព្រោះដើម្បី ហ្វឹកហាត់ចិត្តបំបាត់កិលេសទៅវិញ៕ ប្រភព sakarach