សមត្ថកិច្ចកំពុងតាមចាប់បុរសជាសង្សារ ដែលប្រើអំពើហិង្សាវាយលើស្ត្រីសិចស៊ី Live លក់ផលិតផលតាម Facebook ថៃ ស្រីនាង ឲ្យរងរបួស ក្រោយទទួលបានពាក្យបណ្ដឹង

0
397

(ភ្នំពេញ)៖ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះរួចហើយនោះ នៅពេលនេះ សមត្ថកិច្ចនគរបាលកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ជនខ្លួនបុរសដៃដល់ ដែលវាយស្ត្រីសិចស៊ីលក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង។

នៅថ្ងៃទី០៨ ខែកក្កដាម្សិលមិញ ស្ត្រីសិចស៊ីលក់ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារវាយឲ្យរបួសនោះ បានដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ដោយសារតែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹងនៅក្នុងបន្ទប់ដេករបស់គាត់។ ស្ត្រីរងគ្រោះ ថៃ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ប្រភព fresh news