សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រជាពលរដ្ឋ ខ្មែរមូស្លីមនៅកម្ពុជា អាចបញ្ចុះសពអ្នកជំងឺកូវីដ១៩ តាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួនបាន តែត្រូវ…

0
201

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងតាមរយៈសារសំឡេងប្រាប់ទៅកាន់ប្រជាពលរដ្ឋជនរួមជាតិ អំពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋ ខ្មែរមូស្លីមនៅកម្ពុជាអាចបញ្ចុះសពអ្នកជំងឺកូវីដ១៩ តាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួនបាន ក្នុងករណីមានអ្នកជំងឺកូវីដ១៩ ដែលជាអ្នកកាន់សាសនាឥស្លាមទទួលមរណភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារសំឡេងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលធ្វើសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធនឹងវិធានការជំងឺកូវីដ១៩នេះ ត្រូវគិតគូរដល់ប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋមូស្លីមនៅកម្ពុជា ក្នុងករណីមានអ្នកជំងឺកូវីដ១៩ ដែលជាអ្នកកាន់សាសនាឥស្លាមទទួលមរណភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចេញថ្លែងសាររបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានសំណើលើកឡើងពីខាងសហគមន៍មូស្លីមនៅកម្ពុជា ដើម្បីសុំអនុញ្ញាតឱ្យសាសនិកឥស្លាមអាចបន្តការបញ្ចុះសពតាមប្រពៃណីទំនៀមទម្លាប់ ដែលជាកាតព្វកិច្ចប្រពៃណីមិនអាចខកខានបាន។ ដូច្នេះសម្ដេចតេជោ ក៏បានសម្រេចអនុញ្ញាតឱ្យមានករណីលើកលែង ពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរឥស្លាម ដើម្បីបន្តប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់មូស្លីម តែក៏ត្រូវតែអនុវត្តតាមវិធានសុខាភិបាលដែលបានណែនាំជារឿយៗនោះឱ្យបានខ្ជាប់ខ្ជួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំបន្តថា នៅពេលធ្វើសេចក្ដីពា្រងអនុក្រឹត្យពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ត្រូវមានចែងអំពីករណីពិសេសដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាម ក្នុងករណីដែលមានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ១៩ ដែលជារឿងមួយចាំបាច់បញ្ជាក់ក្នុងអនុក្រឹត្យនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោបានបង្ហាញក្ដីសង្ឃឹមថា នឹងមិនមានករណីប្រជាពលរដ្ឋខ្មែរឥស្លាមទទួលមរណភាពដោយសារជំងឺកុវីដ១៩នោះឡើយ ប៉ុន្តែនេះជាការបង្ការទុកជាមុនរបស់រាជរដ្ឋាភិបាល ក្នុងនាមជាអ្នកគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់គ្នា។ តែទោះជាយ៉ាងណា សម្ដេចតេជោនៅតែស្នើយ៉ាងទទូចឱ្យប្រជាពលរដ្ឋខ្មែរឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា សូមបន្តយកចិត្តទុកដាក់ក្នុងការបង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បន្តទៀត ដាច់ខាតកុំមានការធ្វេសប្រហែសឱ្យសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសុំក្ដីយោគយល់អំពីប្រជាពលរដ្ឋជនរួមជាតិដទៃទៀត ពិសេសប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន ចំពោះករណីលើកលែកសម្រាប់ប្រជាពលរដ្ឋមូស្លីមនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសលើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ចំពោះសហគមន៍មូស្លីមនៅកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដែលកាន់សាសនាឥស្លាម ត្រូវគិតគូររៀបចំទីកន្លែងសមគួរឱ្យបានត្រឹមត្រូវទុកជាមុន ដើម្បីត្រៀមឱ្យហើយក្នុងករណីកើតមានមរណភាពចំពោះប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួន ដាច់ខាតមិនអាចចេះតែបញ្ចុះនៅទីកន្លែងដែលមិនសមគួរនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងកិច្ចការនេះដែរ ប្រមុខរាជរដ្ឋាភិបាលស្នើឱ្យមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវសម្រួលកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ផងដែរ សំដៅធ្វើយ៉ាងណាឱ្យការងារទាំងឡាយទាំងពួង ប្រព្រឹត្តទៅដោយធានាបាននូវសុវត្ថិភាពសុខភាពចំពោះប្រជាពលរដ្ឋទូទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាង ១៦ លាននាក់ នាពេលបច្ចុប្បន្ន គឺមានប្រជាពលរដ្ឋខ្មែរឥស្លាមប្រមាណ ៥ ភាគរយ៕អត្ថបទFN ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​