ឡានក្រុង តាក់ស៊ី និង កង់បី ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហ៊ន់ ស៊ីនឿត នៅសៀមរាប សូមទៅធ្វើតេស្តបន្ទាន់ !

0
1615
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1615264937558","source":"other","origin":"unknown"}

យប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ក្នុងក្រុមឯកសារមន្ត្រីសាធារណៈ បានបង្ហោះលិខិតរដ្ឋបាលខេត្តសៀមរាបបង្ហាញថា រកឃើញស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត មានវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប ។

ស្ត្រីដែលបានរកឃើញឆ្លងកូវីដ-១៩ នេះ គឺជាបុគ្គលិកសណ្ឋាគារមួយកន្លែង នៅខេត្តព្រះសីហនុ ធ្វើដំណើរមកសៀមរាប (ឆ្លងកាត់ភ្នំពេញ) កាលពីថ្ងៃទី ០៦ ខែមីនា ។

ក្នុងនោះ រដ្ឋបាលស្រុកពួកបានបញ្ញាក់ថា ស្ត្រីរកឃើញកូវីដ-១៩ ខាងលើនេះ គឺធ្លាប់បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ នៅម៉ោង ១១ យប់ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ តាមរយៈតាក់ស៊ីប្រភេទ Camry ពណ៌លឿង ពុំស្គាល់ស្លាកលេខ និង មកដល់ទីក្រុងភ្នំពេញនៅម៉ោង ៥ ទាបភ្លឺ ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ។ ក្រោយមកបន្តដំណើរតាមរយៈរថយន្តក្រុងកាពីតូល នៅម៉ោង ១០ ព្រឹក និង ទៅដល់ខេត្តសៀមរាប វេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ។

មកដលខេត្តសៀមរាប អ្នកជំងឺកូវីដ-១៩ ខាងលើ ក៏បានជួលកង់បី ជិះទៅស្រុកពួក មុខផ្សារពួក ដោយមានបងស្រី ឈ្មោះ ហ៊ន់ សីណាន អាយុ ៣៤ ឆ្នាំមកទទួល ៕អត្ថបទ ប្រជាប្រិយ

សូមអានសេចក្តីលម្អិតខាងក្រោម៖