សូមប្រុងប្រយ័ត្នទាំងអស់គ្នា ! ក្រសួងធនធានទឹកបានជូនដំណឹងពីការកើនឡើងខ្ពស់ពីជំនន់ទឹកភ្លៀង បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង រលកសមុទ្រ

0
321

ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​ពី ជំនន់​ទឹកភ្លៀង អាច​និង​កើតឡើង​នៅតាម​បណ្តា​ខេត្ត​នានា​ពិសេស​ខេត្ត​ចំនួន​១០ អាច​និង​ប្រឈម​ខ្ពស់​ពី​ជំនន់​នេះ ជាមួយ​គ្នា ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​សាធារណជន ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៣​ កញ្ញា​នេះ ​បាន​ឲ្យ​ដឹង​ថា ​ដោយ​អនុលោម​ទៅតាម​សារាចរ​របស់​រាជរដ្ឋាភិបាល​លេខ ០៩ សរ​ណន ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ណែនាំ​ដល់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​វិធានការ​ត្រៀម ទប់​ទល់នឹង​គ្រោះទឹកជំនន់។

 

ក្រសួង​ធនធាន​ទឹកបាន​ព្យាករណ៍​ដោយ​ផ្អែកលើ​សភាពការណ៍​ជាក់​ស្តែង​នៃ​ការវិវត្តន៍​អាកាសធាតុ ពាក់ព័ន្ធ​នឹង​ឥទ្ធិពល នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​បាន​អូស​បន្លាយ​កាត់​លើ​ប្រទេស ថៃ ឡាវ និង​វៀតណាម មកដល់ពេលនេះ​បាន​រំកិល​ចុះ​មក​ក្រោម កាត់​លើ​កម្ពុជា​ក្នុង​រយៈពេល​០២-០៣​ថ្ងៃ​ខាងមុខនេះ។

 

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា​ ចាប់ពី​ដើម​សប្តាហ៍​ក្រោយនេះ នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ​កើន​ឡើងជា​លំដាប់ ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស ដែល​អាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​ត្រូវ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ទៀត​ផង ខណៈ​បណ្តា​រាជធានី​-​ខេត្ត ដែល​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​មាន ៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់​ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​នៅជាប់​មាត់សមុទ្រ។

 

​សេចក្តី​ប្រកាស​ជូនដំណឹង​បន្ថែម ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ខាងលើ​នេះ ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​រក​ឃើញ​ក្នុង​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​អាកាសធាតុ​មាន​ដូចខាងក្រោម ៖១-​ចាប់ពី​ថ្ងៃ​ទី​១៦-១៩ ខែកញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ​កើន​ឡើងជា​លំដាប់ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស ដែល​អាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង។ ​២- ចាប់ពី​ថ្ងៃទី​១៥-១៩ ខែកញ្ញា បណ្តា​រាជធានី​-​ខេត្ត​ដែល​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​មាន ៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់​ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​នៅជាប់​មាត់សមុទ្រ។

 

ឭក្រៅ​ពី​នេះ ក្រុមការងារ​ក្រសួង​ធនធាន​ទឹក​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​សាធារណជន ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ៕ប្រភព៖ Kampuchea Thmey Daily