កាន់តែច្បាស់ ! ក្រោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យលោកផែង វណ្ណៈ កែតម្រូវព័ត៌មាន ករណីក្មេងជិះសឺរែនទៅសាលា លោកក៏បញ្ជាក់ភ្តុតាង និងមាត្រាសំរាប់អ្នកគ្មានភារកិច្ច យកយានយន្តទៅ

0
298
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1613636029555","source":"other","origin":"unknown"}

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា « សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅការឡាយព័ត៌មានមិនពិតរបស់លោកផែង វណ្ណ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលបានផ្សាយថា ក្មេងប្រុសឈ្មោះតាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបានជិះរថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែនទៅសាលារៀន មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ការផ្សាយនះ គឺខុសពីការពិតទាំងស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះ គាត់ គឺជាគ្រូពេទ្យ ។ រថយន្តនោះជាកម្មសិទ្ធិរបស់បងប្រុសគាត់ជានគរបាលនៅសាលានគរបាលជាតិ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការឡាយព័ត៌មានមិនពិតនេះ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់មុននឹងធ្វើការឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ ។ ជាចុងបញ្ចប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការនភ័ន្តច្រឡំ សូមលោកផែង វណ្ណ: ធ្វើការកែតម្រូវចំពោះការចុះផ្សាយខុសពីការពិតនេះផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះសំណេរបែបនេះ លោកផែង វណ្ណៈ បានចូលខមមិនតបភ្លាមៗថា « តាមការបំភ្លឺរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយានយន្ត ស្លាកនគរបាល បានបញ្ជាក់ថា ស្លាកលេខ នគរបាល ដែលចាប់នៅលើរថយន្ត កាមរី នោះ គឺ ជាកម្មសិទ្ធិប្រើប្រាស់នៅអង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានស្នងការរងម្នាក់ ជាអ្នកស្នើសុំ ។ ដូច្នេះ រថយន្ដនេះ មិនមែនកម្មសិទ្ធិរបស់ សាលានគរបាលទេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយប៉ុន្មានម៉ោងមុន លោកក៏បានបន្ថែមទៀតថា៖

ហាស់​ ហា​ ផែង​ វណ្ណៈ​ ផ្សាយមិនពិតទៀតហេីយ​ !

ទៅ​ អោយខ្ញុំសុំទោសដែលផ្សាយថា​កូនសិស្ស​សាលា​ដែល​បេីកឡាន​ឪពុក​របស់​ខ្លូន​ ជាស្នងការរងនគរបាល​រាជធានី​ ។ តាមពិត​ ជាក់ស្តែង​ កូនសិស្ស​រូបនេះ​ជា​ កូនគ្រូពេទ្យ​អត់​ឈ្មោះសោះ​ ហាស់​ ហា​ ។ តែ​រថយន្ត​ មិនមែន​របស់​ សាលា​នគរបាល​ទេ​ កុំបំភ្លឺ​កុហក​ មហាជន​ ។ តាមការបំភ្លឺ​របស់​ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក្រសួង​ មហាផ្ទៃ​ ដែល​ជា​នាយក​ដ្ឋាន​ជំនាញ​គ្រប់គ្រង​យាយយន្ត​ពាក់​ស្លាក​លេខ​ នគរបាល​ បានបញ្ជាក់​ប្រាប់​ ផែង​ វណ្ណៈ​ ២ដងតាម​តេឡេក្រាម​ថា​ រថយន្ដ​កាមរី​ ស្លាក​លេខ​នគរបាល​ ២-៨៧៦៣​ នេះ​ ជា​ រថយន្ត​ដែល​ស្នេីសុំ​ស្លាក​លេខ​ដោយស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​ ។ រថយន្ដ​នោះ​ប្រេីប្រាស់​ដោយ​អង្គភាព​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​ការ​ប្រេីប្រាស់​ស្លាក​លេខ​ នគរបាល​ ដែល​គ្មាន​ការអនុញ្ញាតិ​ត្រូវ​ទទួលទោសតាមច្បាប់​ មិនមែន​សុំទោស​រួចខ្លួនទេ​ ។ បេីធ្វេីខុសសុំទោសរួចខ្លួនជាហូរហែ​រ​គួររំលាយ​អង្គភាព​អនុវត្តន៍​ច្បាប់​ចោលទៅ​ ។

នេះគឺ​ជាច្បាប់​ បេីមិន​អនុវត្តន៍​ច្បាប់​ កុំនិយាយពាក្យ​ និតិរដ្ឋ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ 🇰🇭

ជនណាប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល​ ។

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​